វ៉ិបសៃថ៍​នេះ​ប្រើឃុកឃីស៍ដូច​ដែល​បាន​បរិយាយ​នៅ​ក្នុង​ផ្នែក ​គោលការណ៍​​សិទ្ធិឯកជន របស់យើង។ បើអ្នក​យល់ព្រម​ចំពោះ​ការប្រើ​ប្រាស់ឃុកឃីស៍ទាំងនេះ សូមចុចទទួលយក។
ទទួលយក
គោលការណ៍​សិទ្ធិឯកជន

ដើម្បីឲ្យវ៉ិបសៃថ៍នេះបង្ហាញនៅលើឧបករណ៍របស់អ្នកបានត្រឹមត្រូវ យើងនឹងប្រើប្រាស់ព័ត៌មានលម្អិតកម្មវិធីរុករករបស់អ្នក។ តែបើអ្នកទទួលយកការប្រើប្រាស់ឃុកឃីស៍របស់យើង យើងនឹងដាក់ឯកសារទិន្នន័យតូចៗនៅលើឧបករណ៍របស់អ្នកដែលធ្វើឲ្យយើងអាចចងចាំទីតាំង សកម្មភាព និងចំណង់ចំណូលចិត្តរបស់អ្នក ដើម្បីឲ្យយើងអាចកែលម្អបទពិសោធន៍ប្រើប្រាស់របស់។ ក្រៅពីសម្រាប់ការប្រើប្រាស់ខាងលើនេះ យើងនឹងមិនចែករំលែកទិន្នន័យរបស់អ្នកជាមួយភាគីទីបីឡើយ លុះណាតែច្បាប់តម្រូវឲ្យធ្វើដូច្នេះ។

Bio‑Oil® / Bi-Oil® / Bioil®

ក្រុមហ៊ុន​ Bio‑Oil សិក្សាស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល​ឯកទេស​ថែរក្សាស្បែក ដោយ​ប្រើ​​ប្រេង​ដើម្បី​សម្រេច​បាន​ផលិតផលដែលមានគុណភាពខ្ពស់បំផុត។ ម៉ាកយីហោនេះត្រូវគេស្គាល់ឈ្មោះថា Bio‑Oil® នៅគ្រប់ប្រទេសទាំងអស់​ក្រៅតែពី​ប្រទេសអូទ្រីស សាធាសាធារណរដ្ឋឆែក បារាំង អាល្លឺម៉ង់ ស្លូវ៉ាគី និង​​ប្រទេស​ស្វីស​ ដែលម៉ាកយីហោនៃផលិតផលនេះគឺ Bi-Oil® និង​នៅ​ប្រទេស​ជប៉ុន​ ម៉ាកយីហោនៃផលិតផលនេះគឺ Bioil®

អំពី

នៅ​ឆ្នាំ 1987 ក្រុមហ៊ុន​ Bio‑Oil ជាក្រុមហ៊ុនដំបូងគេដែលប្រើ​​ប្រេង​ដើម្បីជួយបំបាត់​​​ស្លាកស្នាមនិង​ស្នាមសង្វារ។ នៅពេលនោះ ផលិតផល​ស្ទើរ​គ្រប់​ប្រភេទ​ទាំងអស់​ដែល​ដាក់លក់​គឺ​​ជាប្រភេទក្រែមឬក៏ជាឡូសិន ហើយអ្នកប្រើប្រាស់មានមន្ទិលសង្ស័យចំពោះ​ផលិតផល​ប្រភេទ​នេះ​។​ សព្វថ្ងៃ ផលិតផល​នេះបាន​ក្លាយ​ទៅ​ជា​ប្រភេទ​ផលិតផល​បំបាត់​ស្លាកស្នាមនិង​ស្នាមសង្វារឈានមុខ​គេ​នៅលើ​ពិភពលោក។ នៅ​ឆ្នាំ 2010 ក្រុមហ៊ុន Bio‑Oil បាន​បង្កើត​មន្ទីរ​ពិសោធន៍​ឯកទេស​មួយ​ដែល​ផ្ដោត​​សំខាន់ទៅ​លើ​ការសិក្សាស្រាវជ្រាវ​អំពីរបៀបដែលគេអាចប្រើប្រាស់​ប្រេង​ដើម្បី​ព្យាបាល​​បញ្ហា​ស្បែកផ្សេងៗ។ ជែលដែលផ្សំពីជាតិប្រេងសម្រាប់ស្បែកស្ងួតបានចេញលក់នៅឆ្នាំ 2018 ចំណែកឯផលិតផលបំបាត់ស្លាកស្នាមនិងស្នាមសង្វារដែលផលិតពីប្រេងធម្មជាតិសុទ្ធ 100% វិញបានចេញលក់នៅលើទីផ្សារនៅឆ្នាំ 2020 ។ នៅឆ្នាំ 2021 ឡេលាបខ្លួនដែលមានជាតិប្រេងខ្ពស់ត្រូវបានដាក់លក់នៅលើទីផ្សារ។ ក្រុមហ៊ុន Bio‑Oil ផ្ដោត​ជាពិសេស​តែទៅ​លើ​ការសិក្សាស្រាវជ្រាវប៉ុណ្ណោះ ចំណែកការលក់និងចែកចាយផលិតផលរបស់ខ្លួនវិញត្រូវបានផ្តល់អាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនថែរក្សាស្បែកល្បីៗឈានមុខគេជុំវិញពិភពលោក។ ដើម្បីជ្រាបនូវព័ត៌មានស្ដីពីផលិតផលនានារបស់ក្រុមហ៊ុន Bio‑Oil សូម​មេត្តា​អញ្ជើញ​ទៅ​កាន់​ឱសថស្ថាន​នៅ​តាម​មូលដ្ឋាន​របស់លោកអ្នក។

ស្លាកស្នាមនិង​ស្នាម​សង្វារ

ជាតិ​ប្រេង​មាន​សមត្ថភាពពិសេសក្នុងការថែបំប៉នស្បែក។ គេមិនបានដឹងច្បាស់អំពីរបៀបនិងមូលហេតុរបស់វាឡើយ ពីព្រោះភាគច្រើនគេដឹងអំពីអត្ថប្រយោជន៍របស់ប្រេងតែតាមរយៈការនិយាយតៗគ្នាប៉ុណ្ណោះ។ ប្រេងថែរក្សាស្បែក Bio‑Oil® Skincare Oil គឺជាផលិតផលដំបូងគេ ដែលបានដាក់ឲ្យធ្វើការព្យាបាលសាកល្បង និង បានបញ្ជាក់ឲ្យឃើញច្បាស់ថា វាពិតជាអាចជួយបំបាត់ស្លាកស្នាមនិងស្នាមសង្វារបានពិតមែន។ ព្រោះតែ​ការព្យាបាល​សាកល្បង​ទាំងនេះទទួលជោគជ័យ ​ទើបញ៉ាំង​ឲ្យ​វេជ្ជបណ្ឌិតនិង​ឱសថការីនានា​នៅ​ជុំវិញ​ពិភពលោក​​ចាប់ផ្ដើម​ណែនាំឲ្យស្គាល់​ផលិតផល​​នេះ។ សព្វថ្ងៃនេះ Bio‑Oil® Skincare Oil គឺជាផលិតផលបំបាត់ស្លាកស្នាមនិងស្នាមសង្វារឈានមុខគេនៅលើពិភពលោកដោយទទួលបានពានរង្វាន់ផ្នែកថែរក្សាស្បែកជាង 400 ពានរង្វាន់។ ព័ត៌មាន​អំពី​ផលិតផល

រូបភាពផលិតផល Bio-Oil Skincare Oil

ស្បែកស្ងួត

វិធីដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាស្បែកស្ងួតគឺស្ថិតនៅជាមួយនឹងស្រទាប់ស្រូបនិងទប់សំណើមនៅលើស្បែកដែលរារាំងមិនឲ្យសំណើមហួតចេញ។ ផលិតផល​ព្យាបាល​ស្បែកស្ងួត​បែប​បុរាណ (ក្រែម ឡូសិន និង​បឺរ) មាន​ផ្ទុក​ជាតិ​ប្រេង ក្រមួន ឬ​ជាតិ​បឺរជាមធ្យម​ប្រហែល 20% ។ ចំណែក​ ជែលសម្រាប់​​ស្បែកស្ងួត Bio‑Oil® Dry Skin Gel វិញមាន​ 84%។ Bio‑Oil® Dry Skin Gel បានចាប់ផ្ដើមចេញលក់នៅទូទាំងពិភពលោកនៅឆ្នាំ 2018។ ព័ត៌មាន​អំពី​ផលិតផល

រូបភាពផលិតផល Bio-Oil Dry Skin Gel

ស្លាកស្នាមនិងស្នាមសង្វារ (រូបមន្តធម្មជាតិ)

ដោយសារមានការកើនឡើងនូវតម្រូវការចង់បានផលិតផល ដែលផ្សំពីគ្រឿងផ្សំធម្មជាតិ ក្រុមហ៊ុន Bio‑Oil បានបង្កើតផលិតផលមួយសម្រាប់បំបាត់ស្លាកស្នាម និងស្នាមសង្វារ ដោយប្រើតែប្រេងធម្មជាតិប៉ុណ្ណោះ។ លទ្ធផលព្យាបាលសាកល្បងបានបង្ហាញថា​ ផលិតផលនេះមានប្រសិទ្ធភាពដូចគ្នានឹងផលិតផលបំបាត់ស្លាកស្នាមនិងស្នាមសង្វារដើមរបស់ Bio‑Oil ដែរ ដែលធ្វើឲ្យវាក្លាយជាផលិតផលបែបធម្មជាតិដំបូងគេ​ ដែលត្រូវបានគេបង្ហាញថាមានប្រសិទ្ធភាពដូចគ្នានឹងផលិតផលប្រភេទនាំមុខគេដែរ។ ប្រេងថែរក្សាស្បែក Bio‑Oil® Skincare Oil (Natural) បានចេញលក់ទូទាំងពិភពលោកនៅឆ្នាំ 2020 ។ ព័ត៌មាន​អំពី​ផលិតផល

រូបភាពផលិតផល Bio-Oil Skincare Oil Natural

ការផ្ដល់សំណើមដល់រាងកាយ

ក្រែមផ្ដល់សំណើមដល់រាងកាយដែលល្អបំផុតគួរតែជ្រាបចូលក្នុងស្បែកភ្លាមៗ និងមិនបន្សល់នូវកំណកខ្លាញ់ឡើយ ដែលអាចឲ្យយើងអាចស្លៀកពាក់បានភ្លាមៗ។ តាម​បច្ចេកទេស បញ្ហា​នេះ​លំបាក​ខ្លាំងណាស់ ពីព្រោះ​ការផ្ដល់សំណើមតម្រូវឲ្យបន្សល់ទុកស្រទាប់ប្រេងនៅលើស្បែកដើម្បីជួយរក្សាសំណើមស្បែក។ Bio‑Oil® Body Lotion ត្រូវបានផ្សំឡើងដោយប្រើបច្ចេកវិទ្យាក្រឡុកមុនពេលប្រើមុនដំបូងគេរបស់ Bio‑Oil ដែលអនុញ្ញាតឲ្យឡេនេះមានជាតិប្រេងច្រើន និងស្រាលខ្លាំង។ ឡេលាបខ្លួន Bio‑Oil® Body Lotion នឹងចាប់ផ្តើមចេញលក់នៅលើទីផ្សារទូទាំងពិភពលោកនៅឆ្នាំ 2021 ។ ព័ត៌មាន​អំពី​ផលិតផល

រូបភាពផលិតផល Bio-Oil Body Lotion